ជេរ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នៅលើ​ហ្វេសប៊ុក ត្រូវជាប់​ពន្ធនាគារ

  • 2018-01-17 01:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្មេង​ជំទង់​ឥណ្ឌូណេស៊ី​ម្នាក់​អាយុ ១៨​ឆ្នាំ ត្រូវបាន​តុលាការ​កាត់ទោស​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨​ខែ ពីបទ​ជេរ​ប្រមាថ​ប្រធានាធិបតី​លោក Joko Widodo នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី
ក្មេង​ដែលជា​សិស្ស​វិទ្យាល័យ​មួយ នៅក្នុង​ក្រុង Medan នៃ​កោះ​សូម៉ាត្រា រូបនេះ ត្រូវបាន​សមត្ថកិច្ច​ រកឃើញ​ថា​មានទោស​ដោយ​បាន​បំពាន​ច្បាប់​អ៊ីនធើណែត​របស់​ឥណ្ឌូណេស៊ី ដោយការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ នៅលើ​បណ្តាញ​អនឡាញ។

តុលាការ បាន​បង្គាប់​ឲ្យ​ក្មេង​ជំទង់​រូបនេះ បង់ប្រាក់​ពិន័យ ៧០០ដុល្លារ​ផងដែរ ហើយ​ប្រសិន​បើមិន​បង់​​ទេ នោះក្មេង​នេះ​នឹង​ជាប់​ពន្ធនាគារ​បន្ថែម​១ខែ​ទៀត។ ក្មេង​ដែល​ត្រូវ​សមត្ថកិច្ច​កំណត់​ឈ្មោះ​ថា MFB រូប​នេះ ក៏បាន​ទទួល​យ​ក​សាលក្រម​កាត់ទោស ហើយនិង​មិនដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​នោះដែរ។

ទង់ជាតិឥណ្ឌូណេស៊ី

គួរ​បញ្ជាក់​ផងដែរ​ថា MFB ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ខែ​សីហា ឆ្នាំ​២០១៧ បន្ទាប់ពី​រូបគេ​បាន​ប្រើប្រាស់​គណនី​ក្លែងក្លាយ​បង្ហោះ​សារ​ជេរ​ប្រមាថ ប្រឆាំង​នឹង​លោក Widodo និង​អគ្គ​ស្នងការ​ប៉ូលិស​ឥណ្ឌូណេស៊ី លោក Tito Karnavian៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;