Mi Max 3 នឹង​បំពាក់​កាមេរ៉ា​ភ្លោះ ហើយ​មាន​តម្លៃ​តែ​ជាង ២០០​ដុល្លារ​ប៉ុណ្ណោះ

  • 2018-01-17 02:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​រូបភាព​បែកធ្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ឲ្យ​ដឹង​ពី​រូបរាង​យ៉ាង​ច្បាស់​របស់ Xiaomi Mi Max 3 ដែល​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​តួ​ខ្នង​ខាង​ក្រោយ។

ក្រៅ​ពី​រូបរាង លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់ Mi Max 3 ក៏​បាន​បែកធ្លាយ​ជា​បណ្ដើរៗ​ហើយ ដោយ​ក្នុង​នោះ​បញ្ជាក់​ថា កម្លាំង​ម៉ាស៊ីន​របស់​វា​នឹង​បំពាក់​បន្ទះ​ឈីប Snapdragon 635 អម​ជាមួយ RAM ទំហំ 3GB/ 4GB។ អេក្រង់​របស់​ស្មាតហ្វូន​នេះ មាន​ទំហំ​ធំ​ដល់ ៦,៩៩​អ៊ីញ និង​កម្លាំង​ថ្ម 5500mAh។ Mi Max 3 អាច​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ២៦៥​ដុល្លារ​ឡើង​ទៅ។

យ៉ាង​ណា​មិញ ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​មិន​ទាន់​ដឹង​នោះ​ទេ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;