"ផ្លូវជាតិ" មាន​លក្ខណៈ​សម្គាល់​អ្វីខ្លះ?

  • 2018-01-17 08:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក មាត្រា​៤ បាន​បញ្ជាក់​ថា ផ្លូវ​ជាតិ គឺ​សំដៅ​ដល់​ផ្លូវ​ដែល​មាន​ចរាចរណ៍​ច្រើន៖

ផ្លូវជាតិលេខ៤
ក. ផ្លូវ​ភ្ជាប់​ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ក្រុង​នៃ​ខេត្ត​នីមួយៗ នៅ​ទូទាំង​ប្រទេស។

ខ. ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះ​ទៅ​កាន់​ក្រុង​នៃ​ខេត្ត​មួយទៀត។

គ. ផ្លូវ​ភ្ជាប់​ចេញពី​ផ្លូវ​ជាតិ ឆ្ពោះ​ទៅកាន់​ផ្លូវជាតិ។

ឃ. ផ្លូវ​បែកចេញ​ពី​ផ្លូវជាតិ ឆ្ពោះ​ទៅកាន់​ក្រុង​នៃ​ខេត្ត​មួយ។

ង. ផ្លូវ​បែក​ចេញ​ពីផ្លូវជាតិ ឬ​ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃខេត្ត​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​សំខាន់ៗ ដូចជា​កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារ​ព្រំដែន តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេង​ទៀត។

ច. ផ្លូវ​សំខាន់ៗ​របស់​ជាតិ មាន​ចរាចរណ៍​ច្រើន​ដែល​កំណត់​ដោយ​រាជ​រដ្ឋាភិបាល​តាម​សំណើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

ផ្លូវជាតិលេខ៥

ចុចអាន៖ អត្ថន័យ "ផ្លូវ​ល្បឿនលឿន" ដែល​លោក​អ្នកគួរ​យល់ដឹង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;