អត្ថន័យ "ផ្លូវ​ល្បឿនលឿន" ដែល​លោក​អ្នកគួរ​យល់ដឹង

  • 2018-01-05 05:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ល្បឿនលឿន សំដៅ​ដល់ផ្លូវ​សម្រាប់​យានយន្ត​ធ្វើចរាចរណ៍ មាន​បរិក្ខារ​ចែកទ្រូង​ផ្លូវ​ជាពីរ​ចំណែក​ខុសទិស​គ្នា ឬចែក​ជាគន្លងផ្លូវ គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើផ្ទៃរាបមួយ ឬត្រូវមាន​ផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុង​ករណី​ចាំបាច់ និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារផ្លូវ​ថ្នល់ ដើម្បី​ធានា​លំហូរ​ចរាចរណ៍​អត់ឈប់ សុវត្ថិភាព និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ និង​មាន​កន្លែង​កំណត់ សម្រាប់​ឲ្យយានយន្ត​ចេញ និង​ចូល​ផ្លូវ​ល្បឿនលឿន។ អត្ថន័យ​ផ្លូវ​ល្បឿនលឿន​នេះ ដកស្រង់​ចេញ​ពី​ច្បាប់​ផ្លូវថ្នល់ នៃ​ព្រះរាជក្រម លេខ នស/រកម/០៥១៤/០០៨ ធ្វើ​នៅ​ភ្នំពេញ ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៤។

គំរូផ្លូវល្បឿនលឿន
គួរកត់​សម្គាល់​ដែរ​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កំពុង​មាន​គម្រោង​សង់​ផ្លូវ​ល្បឿនលឿន ២​ខ្សែ គឺ​ផ្លូវ​ពី ភ្នំពេញ-ព្រះសីហនុ ដោយបាន​បញ្ចប់​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​រួចរាល់​ហើយ នៅ​រង់ចាំ​ការ​ចុះ​ហត្ថលេខា។ ចំណែក​ផ្លូវ​ល្បឿនលឿន​១ខ្សែទៀត គឺ​ពី​ភ្នំពេញ-បាវិត ដែល​អង្គការ JICA កំពុង​សិក្សា៕
គំរូផ្លូវល្បឿនលឿន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;