Barcelona ត្រូវ Espanyol បញ្ចប់​ភាព​មិន​ធ្លាប់​ចាញ់​ត្រឹម​២៩​ប្រកួត នៅ Copa del Rey

  • 2018-01-17 23:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​ស្គាល់​ពាក្យ​ថា​ចាញ់​ជា​លើក​ដំបូង​​ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Espanyol ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ ពាន​រង្វាន់ Copa del Rey កាលពី​យប់មិញ។

Lionel Messi មាន​ឱកាស​ស៊ុត​ប៉េណាល់​ទី​មួយ​គ្រាប់ តែ​ធ្វើ​ឲ្យ​ខកខាន​វិញ ព្រោះ​អ្នក​ចាំ​ទី Diego Lopez របស់ Espanyol ជួយ​សង្គ្រោះ​បាន នៅ​នាទី៦២។ Barcelona បាន​ភ្លាត់​នៅ​ចុង​ម៉ោង​នាទី៨៨ បន្ទាប់ពី Marc Navarro បញ្ជូន​ឲ្យ Melendo ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច។

ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​នៅ​ជើង​ទី​ពីរ នៅ​កីឡដ្ឋាន Nou Camp ​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ​២០១៨។

សូម​បញ្ជាក់​ថា មុន​ការ​ប្រកួត Barcelona មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ដោយ​គិត​ចាប់​ពី​ក្របខ័ណ្ឌ La Liga, Champions League និង​ពាន​រង្វាន់ Copa del Rey នា​ពេល​កន្លង​ទៅ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;