ដី​នៅ​តំបន់​បាក់ខែង ​ក្លាយ​ជា​កន្លែង​សម្រាប់​វិនិយោគ​បែប​រីស៉ត​លំដាប់​ផ្កាយ​៥

  • 2018-01-19 12:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដី​នៅ​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ​បាក់ខែង​បាន​ក្លាយ​ជា​ទី​តាំង​ល្អ​ដែល​អាច​ទាក់​ទាញ​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស​ដែល​មាន​ប្រភព​មក​ពី​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី លោក Tom Hall ​ជ្រើស​យក​មក​វិនិយោគ​​​ជា​រីស៉ត​លំដាប់​ផ្កាយ​៥​ដែល​មាន​ទុន​​សរុប​រហូត​ដល់​ ២,៥​លាន​ដុល្លារ។

មាន​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ចិត្ត​មហា​សេដ្ឋី​មក​ពី​កោះ​បាលី​​​បោះ​ទុន​រាប់​លាន​មក​ជ្រើស​រើស​ដី​នៅ​តំបន់​ជាប់​ទន្លេ​មេគង្គ​បាក់​ខែង​នេះ​ជា​រីស៉ត​?

អ្នក​តំណាង​រីស៉ត​លំដាប់​ផ្កាយ​៥​ ប៉ាលី​ភ្នំពេញ​ លោក​ ខូយ តារា បាន​ប្រាប់​ពី​កត្តា​ធំ​ៗ២​ដែល​ម្ចាស់​វិនិយោគទុន​ជនជាតិ​អង់គ្លេស​ខាង​លើ​ជ្រើសរើស​យក​ដី​នៅ​តំបន់​បាក់ខែង​នេះ​មក​អភិវឌ្ឍន៍​ជា​រីស៉ត​។ ទី១​. ជា​ទី​តាំង​មួយ​ដ៏​ល្អ​ដែល​ជាប់​នឹង​ទន្លេ​មេគង្គ​ និង​ទី២. ​ជា​តំបន់​ដែល​មាន​ចរាចរណ៍​ល្អ​មិន​មាន​ការ​កក​ស្ទះ​ច្រើន​ មាន​ភាព​ស្ងប់​ស្ងាត់ និង​ ខ្យល់​អាកាស​បរិសុទ្ធ​។​

លោក ខូយ តារា

លោក​ ខូយ តារា បន្ថែម​ថា​ តាម​គម្រោង ​Lifestyle Retreats​ ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ ដឺ​បាលី​ភ្នំពេញ ​គ្រោង​បង្កើត​រីស៉ត​លំដាប់​ផ្កាយ​៥​នេះ​ចំនួន​២​ទៀត​នៅ​ខេត្ត ​សៀមរាប​ និង​ខេត្ត ព្រះសីហនុ​ នា​ពេល​ខាង​មុខ។

​ជុំ​វិញ​រឿង​តម្លៃ​ដី​នៅ​តំបន់​ខាង​លើ ​អ្នក​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ លោក​វ៉ា វីរៈ បាន​ប្រាប់​ Kley Kley ក្នុង​ថ្ងៃ​បើក​ដំណើរ​ការ​រីស៉ត​លំដាប់​ផ្កាយ​៥​ ដឺ​បាលី​ភ្នំពេញ ឲ្យ​ដឹង​ថា​ ​"ដី​នៅ​តំបន់​បាក់ខែង​នឹង​ត្រូវ​ប៉ាន់​ឡើង​ថ្លៃ​នៅ​រយៈ​ពេល​ខ្លី​ខាង​មុខ​"។ ​វត្តមាន​រីស៉ត​លំដាប់​ផ្កាយ​៥​​ តម្លៃ​រាប់​លាន​មួយ​នេះ​ នឹង​ក្លាយ​ជា​កត្តា​នាំ​ផ្លូវ​មួយ​សម្រាប់​អ្នក​​វិនិយោគ​ទុន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ដ៏​ទៃ​ទៀត​ ងាក​មក​វិនិយោគ​បង្កើត​កន្លែង​ស្នាក់​នៅ​លំហែ​កាយ​បែប​នេះ​កាន់​តែ​ច្រើន​ក្នុង​ពេល​ខាង​មុខ​បន្ថែម​។

បើ​តាម​នាយក​ប្រតិបត្តិ​ Century 21 Fortuna Investment ​រូបនេះ អះ​អាង​ថា​ដី​នៅ​តំបន់​បែក​ខាង​ជើង​រាជធានី​ភ្នំពេញ​បាក់ខែង​នេះ​ កាល​ពី​មិន​ទាន់​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៦​A រួច ​ដី​តំបន់​នេះ​មាន​តម្លៃ​ចន្លោះ​ពី ១០០ទៅ ២​០០​ដុល្លារ​​​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ តែ​ក្រោយ​ពី​ផ្លូវ​ស្អាត​រហូត​មក​ដល់​បច្ចុប្បន្ន​អាច​មាន​តម្លៃ​ពី​៧០០ ទៅ​៨០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ហើយ​តម្លៃ​នេះ​នឹង​អាច​ប្រែប្រួល​បន្ត​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ៕

រូបថត៖ ផ្តល់ឲ្យ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;