ចំនួនប្រជាពលរដ្ឋដែលទទួលបានការចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន រយៈពេល ៣ឆ្នាំ
- 2018-01-22 07:22:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនប្រជាពលរដ្ឋដែលទទួលបានការចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន រយៈពេល ៣ឆ្នាំ
ចន្លោះមិនឃើញ
ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី២២ ខែមករា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញពីចំនួនប្រជាពលរដ្ឋដែលទទួលបានការចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន ចាប់ពីឆ្នាំ២០១៤-២០១៧។ ក្នុងនោះរួមមាន៖
ចុះបញ្ជីកំណើតបានចំនួន ៦១១ ៣៧៩នាក់ បូកយោង ១ ៨៩៤ ៩២៤នាក់ ។
ចុះបញ្ជីបញ្ជាក់កំណើតបានចំនួន ១ ២៣៦ ៥៨២នាក់ បូកយោង ១៣ ៤៨៦ ៧៤៥នាក់។
ចុះបញ្ជីអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរជាមួយជនបរទេសបានចំនួន ៥២៦៩គូ។
ចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរបានចំនួន ១៩៧ ៧៣៦គូ យោងបូក ៤៧៦ ៦៩០គូ។
កែតម្រូវទិន្នន័យអាត្រានុកូលដ្ឋានបានចំនួន ៨១០បញ្ជី។
និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានបានចំនួន ២២បញ្ជី៕