បក្សភឿថៃ ចង់ឲ្យមានចំណាត់ការលើលោក Prawit ជុំវិញបញ្ហាពុករលួយ
- 2018-01-24 09:39:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បក្សភឿថៃ ចង់ឲ្យមានចំណាត់ការលើលោក Prawit ជុំវិញបញ្ហាពុករលួយ
ចន្លោះមិនឃើញ
គណបក្សភឿថៃ បានទាមទារឲ្យមានការចោទសួរដេញដោល និងវិធានការផ្លូវច្បាប់ចំពោះលោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងរឿងដែលលោកពាក់នាឡិកាប្រណិតដែលមានតម្លៃថ្លៃដល់រាប់លានបាត។
លោក Phumtham Wechayachai អគ្គលេខាធិការបក្សភឿថៃ បានថ្លែងថា ទង្វើនេះបានគូសបញ្ជាក់ឲ្យឃើញថា លោក Prawit បានទទួលនូវអត្ថប្រយោជន៍ពីអ្នកដទៃ ដែលវាជាទង្វើផ្ទុយទៅនឹងច្បាប់មាត្រា១០៣ របស់អង្គភាពប្រឆាំងអំពើពុករលួយថៃ (NACC)។
ជុំវិញរឿងនេះ លោក Worawit Sukboon អគ្គលេខាធិការ NACC បាននិយាយថា ការស៊ើបអង្កេត ទំនងជាត្រូវពន្យារពេលដល់ខែក្រោយពីព្រោះលោក Prawit ត្រូវចូលខ្លួនមកបកស្រាយជុំវិញបញ្ហានាឡិកាប្រណិតនេះបន្ថែមទៀត។
គួររំឭកថា លោក Prawit ធ្លាប់បកស្រាយថា នាឡិកាតម្លៃថ្លៃរបស់លោក ជារបស់មិត្តភ័ក្ដិដែលលោកបានខ្ចីយកមកពាក់សិនតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវលោកបានប្រគល់នាឡិកាទាំងនោះឲ្យម្ចាស់គេវិញហើយ៕