ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដាក់​ញ្ញត្តិ​ថ្វាយ​សម្តេច​ក្រុម​ព្រះ​ស្នើសុំ​ដក​សមាជិក២រូប

  • 2018-01-25 00:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​ធ្វើ​ញ្ញត្តិ​ទូល​ថ្វាយ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ស្នើ​សុំ​បញ្ចប់​មុខ​តំណែង​លោក ប៉ោ ប៊ុនស្រ៊ឺ អនុ​ប្រធាន​គណបក្ស និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​លោក យឹម សាវី អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ដោយសារតែ​ធ្វើឲ្យ​សមាជិក​បាត់​ទំនុក​ចិត្ត និង​បង្កើត​ឲ្យ​មាន​បក្ខពួក​និយម។

យោង​តាម​ញ្ញត្តិ​ដាក់​ទូល​ថ្វាយ​សម្តេច​ក្រុមព្រះ ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា បាន​ឲ្យ​ដឹង​ថា លោក ប៉ោ ប៊ុនស្រ៊ឺ និង​លោក យឹម សាវី បាន​ដក​ឬ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ ដោយ​គ្មាន​មូល​ហេតុ។ ហើយ​តែងតាំង​អ្នកថ្មី​ដែល​ជា​បក្ខពួក​ខ្លួន​ចូល​ជំនួស​តាម​តែ​អំពើ​ចិត្ត។

ទាក់ទង​ករណី​ខាងលើ​នេះ លោក​ ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;