អាជ្ញាធរ គ្រោង​ដាំ​ដើម​ឈើ​នៅ​ភ្នំពេញ ដើម្បី​បញ្ចេញ​អុក​ស៊ីសែន សម្រាប់​មនុស្ស

  • 2018-01-26 10:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

រដ្ឋបាលរ​រាជធានី​ភ្នំពេញ​ មាន​គម្រោង​ដាំ​ដើមឈើ​ ឲ្យ​បាន​ច្រើន​នៅ​ក្នុង​រាជធានី​ ដោយសារ​ដើមឈើ​បាន​បញ្ចេញ​ឧស្ម័ន​អុកស៊ីហ្សែន​សម្រាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ Master Plan ដាំ​ដើមឈើ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ផ្លែផ្កា។ ​ ​

​លោក​អភិបាល ​លើកឡើងថា​ ការដាំ​ដើមឈើ​ក្នុង​ទីក្រុង គឺជា​ការ​លើក​កម្ពស់​សោភ័ណភាព​ទីក្រុង​ផង​ និង​ជាការ​រួមចំណែក​កាត់​​បន្ថយ​ការ​បំពុល​បរិស្ថាន​ដែល​កើត​ចេញពី​យានជំនិះ​ប្រចាំថ្ងៃ​ផង ដូច្នេះ​ទាំង​ការងារ​បច្ចេកទេស និង​ការដាំ​ដើមឈើ​ត្រូវ​ដាំ​នៅតាម​ដង​​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ។

​ពាក់ព័ន្ធ​នឹង​ការ​ដាំ​កូន​ឈើ​នេះ​ដែរ លោក​ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាំ​ព្រៃ​លិច​ទឹក​នៅ​បឹង​តា​មោក ចំនួន​៥០០​ហិចតា​ផងដែរ ដើម្បី​រក្សា​ជា​បឹង​បៃតង​និង​កាត់បន្ថយ​ជាតិពុល​នៅ​ក្នុង​បឹង។ គម្រោង​នេះ​ជា​ជំហាន​ដំបូង គឺ​ចាប់ផ្តើម​ដាំ​ត្រឹមតែ​ ១០០​ហិចតា​សិន នា​រដូវប្រាំង​នេះ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;