Mark Zuckerberg បញ្ជាក់​ថា Facebook នឹង​​ពង្រឹង​ព័ត៌មាន​ក្នុង​ស្រុក

  • 2018-01-30 04:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook កាលពី​ថ្ងៃ​ទី២៩ ខែ​មករា​ ឆ្នាំ​២០១៨​ បាន​ធ្វើ​ការ​លាតត្រដាង​ជា​ផ្លូវការ​នូវ​គម្រោង​ពង្រឹង​លើ​ផ្នែក​ព័ត៌មាន​ក្នុង​ស្រុក នៅ​ក្នុង​កំណែ Update ចុងក្រោយ​។ កំណែ Update ថ្មី​នេះ នឹង​ចេញ​ជា​ផ្លូវការ​នៅ​សហរដ្ឋ​អាមេរិក ហើយ​នឹង​មាន​ជា​បន្ត​បន្ទាប់​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៨។

Facebook បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​នៅ​លើ​វេបសាយ​របស់​ខ្លួន ក្រោយ​ទទួល​ការ​រិះគន់​ចំពោះ​ការ​ចែក​ចាញ​នូវ​ព័ត៌មាន​ក្លែងក្លាយ ក្នុង​នោះ ក៏បាន​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​នៅ​​អាមេរិក​កាលពី​ឆ្នាំ​២០១៦ និង​បង្ក​ការ​ភាន់ច្រឡំ​លើ​បញ្ហា​នយោបាយ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ។

ថ្មីៗនេះ Facebook ទើប​តែ​ធ្វើការ​កែ​សម្រួល​នៅ​លើ​មុខងារ News Feed ដើម្បី​ផ្ដោត​លើ​ការ​ចែក​រំលែក​របស់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​វិញ។ ក្នុង​នោះ ក្រុមហ៊ុន​ដដែល ក៏​បាន​កាត់​បន្ថយ​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ផ្សេងៗ ដែល​មិន​បាន​បង់​ប្រាក់​ផ្សព្វផ្សាយ​ឲ្យ Facebook ផង​ដែរ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

;