មហាសេដ្ឋីចិន ភាគច្រើនរកស៊ីនៅលើវិស័យទាំង ៣ នេះ
- 2018-01-30 09:51:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីចិន ភាគច្រើនរកស៊ីនៅលើវិស័យទាំង ៣ នេះ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍របស់សារព័ត៌មាន Jiemian ដែលចេញកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា វិស័យ ៣ របស់ចិន ដែលមានចំនួនមហាសេដ្ឋីច្រើនបំផុតគឺ ជីវបច្ចេកវិទ្យា អចលនទ្រព្យ និងការដំឡើងគ្រឿងអេឡិចត្រូនិក។
តាមបញ្ជីរបស់ Jiemian គឺ វិស័យជីវបច្ចេកវិទ្យាចិន មានមហាសេដ្ឋីចំនួន ១០៥នាក់ វិស័យអចលនទ្រព្យ មាន ៩២នាក់ និងវិស័យដំឡើងឧបករណ៍អេឡិចត្រូនិកចិន មានមហាសេដ្ឋី ចំនួន ៧៥នាក់។ ចំណែក វិស័យគីមី ស្ថិតនៅលេខ ៤ មានមហាសេដ្ឋី ៧៤ និង IT ឈរនៅលេខ៥ មាន ៥៥នាក់។
សូមជម្រាបថា វិស័យជីវបច្ចេកវិទ្យា ទាក់ទងនឹងការស្រាវជ្រាវនានាក្នុងគោលបំណងទាញយកផលប្រយោជន៍ដើម្បីបម្រើដល់វិស័យវេជ្ជសាស្ត្រ៕