នគរបាលប៉ោយប៉ែត យកថ្លៃសំបុត្រចេញចូលច្រកព្រំដែនពីអាជីវករ និងអ្នកទិញឥវ៉ាន់
- 2018-02-01 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នគរបាលប៉ោយប៉ែត យកថ្លៃសំបុត្រចេញចូលច្រកព្រំដែនពីអាជីវករ និងអ្នកទិញឥវ៉ាន់
ចន្លោះមិនឃើញ
ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចាប់ផ្ដើមយកតម្លៃសេវាសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ចេញ-ចូល ផ្សាររោងក្លឿ ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ពីប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម និងទិញសម្ភារៈ ក្នុងតម្លៃ ១០០ រៀល (មួយរយរៀល) ឬ ស្មើនឹង ១បាត (ប្រាក់ថៃ) ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះតទៅ។
ការសម្រេចនេះ គឺបន្ទាប់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកអង្គប្រជុំស្តីពីការដាក់យកតម្លៃសេវាសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ចេញ-ចូល ផ្សាររោងក្លឿ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ចំពោះកម្រៃបានពីការយកតម្លៃសេវាឆ្លងដែននេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការបោះពុម្ពសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ហើយនគរបាលអន្តោប្រវេសន៍ជាអ្នកផ្ដល់សំបុត្រឆ្លងដែននេះជូនប្រជាពលរដ្ឋ។
ការយកតម្លៃសេវាសំបុត្រឆ្លងដែននេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ ដោយឡែក ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ តទៅ រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ប័ណ្ណព្រំដែន ឬ លិខិតឆ្លងដែនវិញ៕