ឧបនាយករដ្ឋមន្ត្រីថៃ៖ "បើពលរដ្ឋថៃមិនត្រូវការខ្ញុំ នោះខ្ញុំនឹងលាឈប់"
- 2018-01-31 23:24:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបនាយករដ្ឋមន្ត្រីថៃ៖ "បើពលរដ្ឋថៃមិនត្រូវការខ្ញុំ នោះខ្ញុំនឹងលាឈប់"
ចន្លោះមិនឃើញ
លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងលាឈប់ ប្រសិនបើប្រជាពលរដ្ឋថៃ លែងត្រូវការលោក និងចង់ឲ្យលោកចុះចេញពីតំណែង។
គួររំឭកថា លោក Prawit កំពុងជាប់ក្នុងការសង្ស័យរបស់អង្គភាពប្រឆាំងអំពើពុករលួយថៃ លើករណីប្រើប្រាស់នាឡិកាស៊េរីទំនើបៗដែលមានតម្លៃថ្លៃ។ ប៉ុន្តែ លោកបានបដិសេធថា នាឡិកាទាំងនោះ គឺលោកខ្ចីគេប្រើតែប៉ុណ្ណោះ៕