សណ្ឋាគារ InterCon ប្តូរ​ឈ្មោះ​ថ្មី ក្រោយ​ដំណើរការ​ជាង​២០ឆ្នាំ​នៅ​ភ្នំពេញ

  • 2018-02-01 01:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សណ្ឋាគារ InterContentinental Phnom Penh ជា​សណ្ឋាគារ​ប្រណិត​លំដាប់​ផ្កាយ​ប្រាំ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​មួយ​នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ថ្មី​ជា​ The Great Duke Phnom Penh ចាប់ពី​ដើម​ខែ​កុម្ភៈ​នេះ​ហើយ។

យោង​តាម​សេចក្តី​ប្រកាស​ផ្លូវការ​របស់​ក្រុមហ៊ុន IHG ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​សណ្ឋាគារ InterContentinental Phnom Penh បាន​ឲ្យដឹង​ថា The Great Duke ដែល​ជា​ម៉ាក​យីហោ​សណ្ឋាគារ​ថ្មី​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Regency Company Limited  នឹង​មាន​ប្រសិទ្ធិ​ចូល​កាន់កាប់​ជំនួស​ម៉ាក​យីហោ​ចាស់​ចាប់​ដើម​ខែ​ក្រោយ​នេះ​ហើយ។

សណ្ឋាគារ InterContentinental​ នៅ​រាជធានី​ភ្នំពេញ ជា​ម៉ាក​យី​ហោ​លំដាប់​ពិភពលោក​មួយ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អង់គ្លេស InerContinental Hotel Group (IHG) ដែល​មាន​១២​ម៉ាក​យីហោ​ផ្សេងៗ​គ្នា។ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​មួយ​នេះ មាន​សណ្ឋាគារ​សរុប ៥ពាន់​សណ្ឋាគារ​ប្រតិបត្តិការ​ក្នុង ១០០​ប្រទេស នៅ​ទូទាំង​ពិភពលោក៕

អត្ថបទ៖ សិរីឧត្តម

អត្ថបទថ្មី
;