Nokia 3310 ចេញ​ស៊េរី​ថ្មី អាច​ប្រើប្រាស់​សេវា 4G

  • 2018-02-01 06:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia ទើប​តែ​ប្រកាស​ចេញ ម៉ូដែល 3310 ដែល​អាច​ស្គាល់​សេវា 4G LTE ។ ម៉ូដែល​នេះ ចាប់ផ្ដើម​លក់​នៅ​ប្រទេស​ចិន គិត​ចាប់ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​តទៅ​។

ចំពោះ​ម៉ូដែល Nokia 3310 ដែល​ប្រើប្រាស់​សេវា 3G មាន​តម្លៃ​ប្រហែល ៦០​ដុល្លារ នៅ​លើ​វេបសាយ​របស់ Nokia ក្រោយ​ចេញ​លក់​កាល​ពី​ឆ្នាំ​២០១៧។ ចំណែក តម្លៃ​របស់​ម៉ូដែល ដែល​ប្រើប្រាស់​សេវា 4G នៅ​មិនទាន់​បាន​ដឹង​នោះទេ។ លក្ខណៈ​សម្បត្តិ​របស់​វា នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress នា​ទី​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ ក្នុង​ខែ​កុម្ភៈ​នេះ។

Nokia 3310 (4G) អាចមាន​ជម្រើស ២​ពណ៌ គឺ ខៀវ ឬ ខ្មៅ ហើយ​មាន​ការ​រចនា​ប្លែក​បន្តិចបន្តួច។ ចំពោះ​ថាមពលថ្ម​វិញ អាច​ហៅ​ចេញ​រយៈ​ពេល ៥​ម៉ោង។ ទូរសព្ទ​នេះ ជា​ផលិតផល​របស់​ក្រុមហ៊ុន HMD Global ។

សូម​បញ្ជាក់​ថា សេវា 4G មាន​ល្បឿនលឿន​ជាង 3G ចន្លោះ​ពី ៥-៧ ដង អាច​ទាញ​យក​ក្នុង​កម្រិត 150 mbps​ ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម
;