Sanchez រក​គ្រាប់​បាល់​ទី១ ជួយ​ឲ្យ Man Utd យកឈ្នះ Huddersfield

  • 2018-02-04 01:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Alexis Sanchez រក​បាន​គ្រាប់​បាល់​ទី១ ឲ្យ Manchester United យក​ឈ្នះ​ក្រុម​ភ្ញៀវ Huddersfield Town ដោយ​លទ្ធផល ២-០ ក្នុង​ក្រប​ខណ្ឌ Premier League កាលពី​យប់មិញ បន្ទាប់ពី​រូបគេ​ទើបតែ​ផ្ទេរ​មក​ពី Arsenal កាលពី​ខែ​មករា។ គ្រាប់​បាល់​នេះ ធ្វើបាន​នៅ​នាទី​៦៨ ជា​បាល់​ដែល Sanchez ស៊ុត​បន្ថែម ក្រោយ​ស៊ុត​ប៉េណាល់ទី​មិន​ចូល ចំណែក ១​គ្រាប់​ទៀត គឺ​ធ្វើបាន​ដោយ Lukaku នៅ​នាទី ៥៥។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Man Utd បន្ត​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី២ ក្នុង​តារាង​ដដែល​ដោយ​មាន ៥៦​ពិន្ទុ តាមពី​ក្រោយ​ក្រុម Man City ដែល​មាន ៦៩​ពិន្ទុ។ ចំណែក Huddersfield ស្ថិតក្នុង​តំបន់​គ្រោះថ្នាក់ គឺ​នៅ​ចំណាត់​ថ្នាក់​ទី១៩ មាន ២៤​ពិន្ទុ។

គួរ​រំលឹក​ថា កាលពី​សប្តាហ៍​មុន ខ្សែបម្រើ Alexis Sanchez ក៏​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ល្អ​ជាងគេ​ក្នុង​ការ​ប្រកួត (Man-of-the-Match) ដោយ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង និង​បាន​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United បំបាក់​ក្រុម Yeovil ៤-០ ​ក្នុង​ជុំ​ទី៤ ពាន​រង្វាន់ FA Cup ផងដែរ៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;