ខ្សែ​ការពារ At. Madrid បាក់​ធ្មេញ​មួយ​ក្រាស់ មុន​ត្រូវ​ប្ដូរ​ចេញ

  • 2018-02-05 09:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ Diego Godin របស់​ក្លឹប Atletico Madrid ត្រូវ​បាន​ប្ដូរ​ចេញ​ភ្លាមៗ ​បន្ទាប់ពី​បាក់​ធ្មេញ​មួយ​ក្រាស់ ដោយសារ​ការ​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី Neto របស់​ក្រុម Valencia ក្នុង​ការ​ប្រកួត​យប់​មិញ។

អ្នកចាំទី​សញ្ជាតិ​ប្រេស៊ីល​ខាងលើ បាន​ចេញ​មក​ចាប់​បាល់ ហើយ​ដៃ​បាន​បុក​នឹង​មុខ​របស់ Godin ពេញ​មួយ​ទំហឹង បណ្ដាល​បាក់​ធ្មេញ​ជាច្រើន។ បើ​តាម​វីដេអូ​សាឡើងវិញ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប៉ះ​ទង្គិច​នេះ។

របួស​របស់​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ខាងលើ បាន​ធ្វើឲ្យ​ក្រុម​របស់​លោក Diego Simeone ជួប​ការ​លំបាក​នៅ​ក្នុង​តំបន់​ការងារ បន្ទាប់ពី​ខ្សែការពារ Stefan Savic ក៏​ទទួល​រងរបួស ក្នុង​ការ​ប្រកួត​នោះ​ដូចគ្នា​។

ក្នុង​ការ​ប្រកួត​ដដែល At. Madrid បាន​យក​ឈ្នះ​ក្រុមភ្ញៀវ Valencia ដោយ​លទ្ធផល ១-០ បន្ត​ឈរ​លេខ​២ មាន ៤៩​ពិន្ទុ តាម​ពីក្រោយ Barcelona ចំនួន ៥៨​ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី​២២​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;