ក្រសួង​អប់រំចេញ​វិធានការ ៤ចំណុច ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​របស់​សិស្ស ​ថ្ងៃបុណ្យនៃក្ដីស្រឡាញ់

  • 2018-02-06 12:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និងកីឡា បាន​ចេញសេចក្ដី​ណែនាំ​ នា​ថ្ងៃ​ទី៦ ខែកុម្ភៈ​នេះ ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ ក្នុង​ទិវា​បុណ្យ​នៃក្ដី​ស្រឡាញ់ នៅ​តាម​គ្រឹស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដោយ​មាន ៤ចំណុច ដូច​ខាងក្រោម៖

  • គ្រឹស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ កុំ​ឲ្យ​មាន​ការ​យល់ខុស​ពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់

  • ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​ផ្ទៃក្នុង​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្សជាប្រចាំ

  • ត្រូវជំរុញ​ដំណើការរបស់​ក្រុម​ប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព មិត្ត​អប់រំមិត្ត

  • ត្រូវ​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ផ្ដល់ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា អប់រំ ណែនាំ កែលម្អសិស្ស បានទាន់​ពេល​វេលា។

ក្រសួង​ក៏បាន​បញ្ជាក់ថា ការ​ចេញ​វិធានការណ៍​នេះ គឺ​ក្រោយ​ពី​ក្រសួង​បាន​សង្កេត​ឃើញ​ថា​ ជារៀងរាល់ឆ្នាំ នៅថ្ងៃ​ទី១៤ កុម្ភៈ ជាថ្ងៃ​ដែល​សិស្ស​មួយចំនួន យល់ច្រឡំ​ថា​ជា​ថ្ងៃ​បុណ្យ​សង្សារ ដើម្បី​ណាត់​ជួប​គ្នា​គូស្នេហ៍ ហើយ​មាន​យុវវ័យ​ខ្លះ​ទៀត ភ្លើតភ្លើន រហូតភ្លេច​ការ​សិក្សា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;