រឿង២យ៉ាង ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត Coupe de France របស់​ PSG

  • 2018-02-07 03:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ PSG បាន​ឈាន​ទៅ​កាន់​វគ្គ ៨​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Coupe de France របស់​បារាំង បន្ទាប់​ពី​លត់​ក្រុម Sochaux មកពី​លីគ​លំដាប់​ទី​ពីរ​បារាំង ដោយ​លទ្ធផល ៤-១ កាលពី​យប់មិញ។ ក្នុង​ការ​ប្រកួត​នេះ គេ​សង្កេត​ឃើញ​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពីរ លើ​កីឡាករ Angel di Maria និង Dani Alves ​។

ក្នុង​ចំណោម ៤​ក្រុម​របស់ PSG ខ្សែ​បម្រើ Di Maria រក​បាន​ហែតទ្រីក នៅ​នាទី១, ៥៨ និង ៦២ ។ Di Maria មិន​ធ្លាប់​រក​បាន ៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ឡើយ ក្រោយពី​រូបគេ​ចាកចេញ​ពី​ក្លឹប Benfica កាលពី​ឆ្នាំ​២០១០។ គ្រាប់​បាល់​យប់មិញ បាន​ធ្វើឲ្យ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ដដែល ធ្វើ​បាន ៩​គ្រាប់ និង ៦ Assist ក្នុង ១០​ប្រកួត​នៅ PSG ចាប់ពី​ថ្ងៃ​ទី១​មករា ឆ្នាំ​២០១៨ មក​ ហើយ​ក៏​ជា​អ្នក​រួម​ចំណែក​ជាច្រើន​ក្នុង​ការ​រក​គ្រាប់​បាល់​របស់ PSG ក្នុង​ឆ្នាំ​ដដែល។

មួយ​វិញ​ទៀត គឺ​ខ្សែ​ការពារ Dani Alves ត្រូវ​បាន​ដើរ​តួនាទី​ជា​អ្នកចាំទី​ជំនួស​កីឡាករ Kevin Trapp ដែល​ត្រូវ​អាជ្ញាកណ្ដាល​ផ្តល់​កាត​ក្រហម នៅ​ចុង​ម៉ោង​នាទី​៩០ នៅ​ពេល​ដែល PSG បាន​ប្ដូរ​កីឡាករ ៣រូប​រួច​ទៅ​ហើយ។ សំណាងល្អ ក្នុង​ពេល Alves ចូល​ចាប់ កីឡាករ​របស់ Sochaux បាន​ស៊ុត​ហ្វ្រីឃីក​ទៅ​ប៉ះ​របាំង មុន​អាជ្ញាកណ្ដាល​ក៏​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​៕

ប្រភព៖ Mirror | Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;