កម្ពុជា មានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៧លានតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំនេះទៅ
- 2018-02-08 03:28:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា មានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៧លានតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំនេះទៅ
ចន្លោះមិនឃើញ
ចាប់ពីឆ្នាំ២០១៨នេះទៅ កម្ពុជា មានសមត្ថភាពផលិតស៊ីម៉ងត៍ បាន ៧លានតោនក្នុង១ឆ្នាំសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) នៅស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ។
រោងចក្រកំពតស៊ីម៉ងត៍ មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ងត៍ ២លានតោនក្នុង១ឆ្នាំ។
រោងចក្រស៊ីម៉ងត៍កម្ពុជាចក្រីទីង មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ងត៍ ១,១លានតោនក្នុង១ឆ្នាំ។
រោងចក្រ ជីបម៉ុង អ៊ីនស៊ី ស៊ីមេន (CMIC) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ងត៍ ១,៧លានតោន ក្នុង១ឆ្នាំ។
រោងចក្រ Battambang Conch Cement មានទីតាំងនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ងត៍ ១,៧លានតោនក្នុង១ឆ្នាំ៕