តើ​មេ​ដឹកនាំ​នៅ​អាស៊ាន​ណា​ខ្លះ ដែល​មាន Like ផេក​ហ្វេសប៊ុក​ច្រើន​ជាង​គេ?

  • 2018-02-09 03:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្ដាញ​សង្គម គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​នៃ​ព័ត៌មាន និង​ការ​ចែក​រំលែក​ជា​ច្រើន សម្រាប់​មនុស្ស​គ្រប់​រូប។ មិន​ខុស​ពី​ពលរដ្ឋ​ធម្មតា ថ្នាក់​ដឹក​នាំ​នៅ​តាម​បណ្ដា​ប្រទេស​នីមួយៗ​ក៏​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ប្រជាជន​ផង​ដែរ។ ថ្ងៃ​នេះ Kley Kley នឹង​លើក​យក​ទំព័រ (ផេក) ហ្វេសប៊ុក​របស់​មេ​ដឹកនាំ​នៅ​អាស៊ាន​មួយ​ចំនួន ដែល​មាន​ចំនួន​អ្នក​ចុច Like ច្រើន​ជាង​គេ (គិត​ត្រឹម​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៨) មក​បង្ហាញ​នៅ​ខាង​ក្រោម៖

១. សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា (ចំនួន Like ផេក​ជាង ៩,៤​លាន​នាក់)

២. លោក Joko Widodo ប្រធានាធិបតី​ប្រទេស​ឥណ្ឌូណេស៊ី (ចំនួន Like ផេក​ជាង ៨​លាន​នាក់)

៣. លោក Rodrigo Duterte ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន(ចំនួន Like ផេក​ជាង ៤,៣​លាន​នាក់)

៤. លោក​ស្រី Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា (ចំនួន Like ផេក​ជាង ២​លាន​នាក់)

៥. លោក Najib Razak នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី (ចំនួន Like ផេក​ជាង ៣,៣​លាន​នាក់)

៦. លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី (ចំនួន Like ផេក​ជាង ១,១​លាន​នាក់)

៧. លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ (ចំនួន Like ផេក​ជាង ៤៩​ម៉ឺន​នាក់)

ចំណាំ៖ ផេក​របស់​លោក ប្រាយុទ្ធ ពុំ​មាន​ការ Verified ពី​ហ្វេសប៊ុក​នៅ​ឡើយ​ទេ

សូម​បញ្ជាក់​ថា មេ​ដឹក​នាំ​មួយ​ចំនួន​ទៀត​ពុំ​មាន​ផេក​ហ្វេសប៊ុក​ច្បាស់​លាស់​នោះ​ទេ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;