សណ្ឋាគារ​​កាំបូឌីយ៉ាណា អាច​ប្រែ​ក្លាយ​​ទៅ​ជា​អគារ​ខ្ពស់​បំផុត​លំដាប់​ទី៤ ក្នុងលោក

  • 2018-02-09 07:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​នៃ​សណ្ឋាគារ​កាំបូឌីយ៉ាណា អាច​នឹង​ត្រូវ​វាយ​ចោល ដោយ​ជំនួស​វិញ​នូវ​អគារ​កម្ពស់ ៦០០ម៉ែត្រ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ The Phnom Penh Post នា​ព្រឹក​ថ្ងៃ​ទី៩ ខែកុម្ភៈនេះ។

លោកសេង ឡូត អ្នកនាំពាក្យក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងប្រាប់​ឲ្យ​ដឹង​នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ជាគោលការណ៍​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សាងសង់​សំណង់​នៅទីតាំង​សណ្ឋាគារ កាំបូឌីយ៉ាណា កំពស់ ៦០០ម៉ែត្រ។

លោកសេង ឡូត ​បញ្ជាក់ថា លោក​មិនទាន់​បាន​ដឹង​ថា​ ​វាយ​អគារ​សណ្ឋាគារកាំបូឌីយ៉ាណា នឹងចាប់​ផ្ដើម​នៅ​ពេលណា​នោះទេ។

សណ្ឋាគារ​កាំបូឌីយ៉ាណា ជា​សណ្ឋាគារ​ទំនើប​លំដាប់​អន្តរជាតិ​ដំបូង​បំផុត​នៅ​កម្ពុជា ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ១៩៦៩ ប៉ុន្តែ​បាន​បិទ​ទ្វា​ទៅវិញនៅ​ឆ្នាំ​បន្ទាប់ នៅ​ពេល​លោកលន់ ណុល ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ។ នៅ​ឆ្នាំ ២០០៥ ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ្ញ៉ា​គិត ម៉េង បាន​ទិញ​យក​សណ្ឋាគារ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;