បុណ្យ​ទន្លេ​ឆ្នាំ​២០១៨ នឹង​បែងចែក​ជា ៣​សកម្មភាព​សំខាន់ៗ

  • 2018-02-14 03:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​បុណ្យ​ទន្លេ​លើក​ទី​៤ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្ដាល ដែល​មាន​រយៈពេល​ចំនួន ៣​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​​១១ ខែ​មីនា ឆ្នាំ​២០១៨​ខាង​មុខ។ សកម្មភាព​សំខាន់ៗ​ចំនួន ៣ នៅ​ក្នុង​កម្មវិធី​បុណ្យ​ទន្លេ​ឆ្នាំ​២០១៨​នេះ មាន​ដូចជា៖

១. ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ ការ​ប្រគំ​តន្ត្រី និង​ការ​បាញ់​កាំជ្រួច​អបអរ​សាទរ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៤ ព្រម​ទាំង​ក្បួន​ព្យុហយាត្រា​លើ​ទឹក

២. មហោស្រព​អន្តរជាតិ​ម្ហូប​អាហារ ស្រា និង​ភេសជ្ជៈ ព្រម​ទាំង​ការ​បង្ហាញ​ផលិតផល​ទេសចរណ៍ និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​របស់​ខេត្ត​តាម​ដង​ទន្លេ និង​ការ​តាំង​ពិព័រណ៍​ផលិតផល​កសិ-ទេសចរណ៍ និង​ផលិតផល​ក្នុង​ស្រុក

៣. សកម្មភាព​កីឡា​លើ​ទឹក និង​កីឡា​លើ​ឆ្នេរ​ខ្សាច់​ទន្លេ និង​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​ក្រុម​សិល្បករ សិល្បការិនី តារា​ចម្រៀង​ជាតិ អន្តរជាតិ និង​កីឡា​ករ កីឡាការិនី អន្តរជាតិ និង​ក្រុមហ៊ុន​ជា​ច្រើន

ពិធីបុណ្យទន្លេ ដែលត្រូវបានរៀបចំឡើងកាលពីឆ្នាំមុនៗ
ដោយសារ​តែ​ភូមិសាស្ត្រ​ទី​រួម​ខេត្ត​កណ្ដាល​នៅ​ជិត​រាជធានី​ភ្នំពេញ ការ​រៀបចំ​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​រំពឹង​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ១​លាន​៥​សែន​នាក់។ សូម​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​មាន​ចំនួន ៣​ដង​រួច​មក​ហើយ គឺ​នៅ​ខេត្ត​កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;