Messi ជួយ Barcelona តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ Chelsea នៅ Champions League

  • 2018-02-20 22:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi រក​គ្រាប់​បាល់​បាន ១គ្រាប់​នៅ​នាទី​៧៥ ជួយ​ឲ្យ Barcelona តាម​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​តោខៀវ Chelsea ក្នុង UEFA Champions League វគ្គ ១៦ក្រុម​ចុង​ក្រោយ ជើង​ទី១ កាលពី​យប់មិញ។ ក្រុម​ម្ចាស់ផ្ទះ​បាន​នាំមុខ​មុន​នៅ​នាទី​៦២ ធ្វើបាន​ដោយ​កីឡាករ Willian។

លទ្ធផល​នេះ មានន័យ​ថា ក្រុម​មក​ពី​អង់គ្លេស​មិនទាន់​ស្គាល់​ភាព​ចាញ់​នៅឡើយ​នៅក្នុង​វគ្គ១៦​ក្រុម​ចុង​ក្រោយ ជើងទី​១នេះ ពោល​គឺ Liverpool បាន​បំបាក់ Porto ៥-០, Manchester City បំបាក់ Basel ៤-០ និង Tottenham Hotspur ស្មើ Juventus ២-២។ ចំណែក ១ក្រុម​ទៀតគឺ Manchester United នឹង​ប្រកួត​ជាមួយ Sevilla នៅ​យប់​នេះ​ផងដែរ។

Chelsea នឹង​ទៅ​សួរ​សុខទុក្ខ Barcelona វិញម្តង​នៅ​កីឡដ្ឋាន Nou Camp ក្នុង​ជើងទី២ នា​ថ្ងៃទី១៤ ខែ​មីនា ឆ្នាំ​២០១៨។

ចំណែក ១គូ​ទៀត ដែល​ប្រកួត​យប់មិញ​ដែរ​នោះ គឺ​ម្ចាស់ផ្ទះ Bayern Munich បាន​បំបាក់ Besiktas ៥-០៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;