Real សង​សឹក Leganes រំកិល​ខ្លួន​ឡើង​លើ​តារាង La Liga

  • 2018-02-22 03:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid បាន​សង​សឹក​ក្រុម Leganes ដែល​បាន​ទម្លាក់​ខ្លួន​ចេញ​ពី​ពានរង្វាន់ Copa del Rey ​នៅ​វគ្គ​៨ក្រុម​ចុងក្រោយ កាល​ពី​ពេល​កន្លង​ទៅ។ ទោះ​អវត្តមាន​កីឡាករ​ឆ្នើម Cristiano Ronaldo យ៉ាង​ណា​ក្ដី ក៏​កូនក្រុម​របស់​លោក Zidane អាច​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ដោយ​លទ្ធផល ៣-១ កាលពី​យប់មិញ ដើម្បី​រំកិល​ខ្លួន​ឡើង​ឈរ​លេខ៣ ក្នុង​តារាង​ក្របខ័ណ្ឌ La Liga ។

បន្ទាប់ពី​ត្រូវ​បាន Leganes នាំ​មុខ​១គ្រាប់​នៅ​ដើម​វគ្គ​ទីមួយ ក្រុម​ភ្ញៀវ​អធិរាជ​ស បាន​ធ្វើការ​វាយបក​ភ្លាមៗ ដោយ​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​ពី Lucas នៅ​នាទី១១ និង​បន្ថែម​គ្រាប់​នាំ​មុខ​ដោយ Casemiro នៅ​នាទី​២៩។ គ្រាប់​ទី​៣​របស់ Real គឺ​ជា​ការ​ស៊ុត​ប៉េណាល់ទី​របស់ Sergio Ramos នៅ​នាទី​៩០ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ប្រកួត​យប់មិញ Real អវត្តមាន​កីឡាករ​សំខាន់​ៗដូចជា Ronaldo, Luka Modric និង Marcelo ដែល​ភាគច្រើន​មាន​បញ្ហា​របួស។ គិត​ត្រឹម​សប្ដាហ៍​ទី២៤​នេះ Real Madrid មាន ៤៨​ពិន្ទុ ឈរ​ក្រោម AT. Madrid ចំនួន ៧​ពិន្ទុ និង Barcelona ១៤​ ពិន្ទុ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;