បក្ស​កុម្មុយនីស្ដ​ចិន រៀបចំ​លុប​អាណត្តិ​ប្រធានាធិបតី​ ចេញ​រដ្ឋធម្មនុញ្ញ

  • 2018-02-25 11:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ដ​ចិន បាន​រៀបចំ​លុប​កថាខណ្ឌ​ដែល​ចែង​ថា "ប្រធានាធិបតី និង​អនុ​ប្រធានាធីបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អាច​កាន់​អំណាច​មិន​លើស​ពី ២អាណត្តិ" ចេញ​ពី​រដ្ឋធម្មនុញ្ញ​របស់​ចិន។ គម្រោង​រៀបចំ​​លុប​អាណត្តិ​ប្រធានាធិបតី​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ​នេះ។

ប្រធានាធិបតីចិន ស៊ី ជីងពីង
ជាមួយ​គ្នា​នេះ បក្ស​កុម្មុយនីស្ដ​ចិន នឹង​បន្ថែម "គំនិត​របស់​ប្រធានាធិបតី ស៊ី ជីងពីង ស្ដីពី​សង្គម​និយម​ស្រប​តាម​លក្ខណៈ​របស់​ចិន​សម្រាប់​សករាជ​ថ្មី" ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ចិន​ផង​ដែរ៕
គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយរបស់ប្រទេសចិន

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;