Willian ធ្វើ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ពេល Man Utd ជួប​ Chelsea

  • 2018-02-26 01:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ Willian បាន​ព្យាយាម​តាម​លួច​មើល​ក្រដាស​មួយ​សន្លឹក​ដែល​លើក Jose Mourinho អ្នកចាត់ការ​ក្លឹប​បិសាចក្រហម Manchester United ឲ្យ​ទៅ​កាន់​កីឡាករ Nemanja Matic ក្នុង​ការ​ប្រកួត​ដែល ក្រុម​ម្ចាស់ផ្ទះ​បាន​យក​ឈ្នះ Chelsea ដោយ​លទ្ធផល ២-១ កាលពី​យប់មិញ។

លោក Jose Mourinho បាន​យក​ព្រីយ៉ុង​មួយ​សន្លឹក​ទៅ​ឲ្យ Matic ដើម្បី​ប្រាប់ពី​យុទ្ធសាស្ត្រ​ថ្មី។ ក៏​ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា Willian ដែល​ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ Chelsea បាន​ព្យាយាម​មក​កៀក Matic បាន​លួច​មើល​ក្រដាស​នោះ តែ Matic បាន​មើល​យ៉ាង​លឿន ហើយ​រត់​ចេញ​ពី​កីឡាករ​សញ្ជាតិ​ប្រេស៊ីល។

Man Utd បាន​រក​គ្រាប់​ទី​ពីរ និង​ជា​គ្រាប់​ជ័យជម្នះ​បាន​សម្រេច នៅ​នាទី៧៥ ដោយ Jesse Lingard ។ ចំណែក គ្រាប់​ទី១ របស់​ក្រុម​បិសាចក្រហម រក​បាន​ដោយ Lukaku នៅ​ក្នុង​វគ្គ​ទី​មួយ ដូច Chelsea ដែរ។

គួរ​បញ្ជាក់​ថា Jose Mourinho និង Willian គឺ​ធ្លាប់​ជា​គ្រូ​បង្វឹក និង​កូនក្រុម ក្នុង​ក្រុម​តែ​មួយ ដូច្នេះ Willian អាច​មើល​ដឹង​ពី​យុទ្ធសាស្ត្រ​ខ្លះៗ របស់​លោក នៅ​លើ​ព្រីយ៉ុង​របស់​លោក​។

ជ័យជម្នះ​ខាងលើ​មានន័យថា Man Utd បាន​ឡើង​ឈរ​លេខ​២ វិញ ដោយ​មាន ៥៩​ពិន្ទុ ខណៈ Chelsea បាន​ធ្លាក់​ទៅ​លេខ​៥ ដោយ​មាន ៥៣​ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី​២៨៕

ប្រភព៖ Metro ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;