ចូលឆ្នាំ​ប្រពៃណី​ថៃ​ឆ្នាំ​២០១៨ ពលរដ្ឋ​ឈប់​សម្រាក​បាន​៥ថ្ងៃ​ជាប់​គ្នា

  • 2018-02-28 04:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ថៃ​បាន​បន្ថែម​ថ្ងៃ​ឈប់​សម្រាក​១​ថ្ងៃ​ទៀត សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ ដែល​នឹង​ប្រារព្ធ​នៅ​ពាក់​កណ្ដាល​ខែ​មេសា​ខាង​មុខ។

ដើម​ឡើយ ថ្ងៃ​ឈប់​សម្រាក​អំឡុង​សង្ក្រាន្ត​ប្រទេស​ថៃ មាន​ចំនួន​៤​ថ្ងៃ​ប៉ុណ្ណោះ (ចូល​ឆ្នាំ​ថ្ងៃ​១៣-១៥ ហើយ​លើក​ថ្ងៃ​ឈប់​១​ថ្ងៃ​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា) តែ​ត្រូវ​ខាង​គណៈរដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​ឈប់​១ថ្ងៃ​បន្ថែម​ទៀត​គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា។ ដូចនេះ​បាន​ន័យ​ថា ប្រជា​ពលរដ្ឋ​ថៃ​ទូទាំង​ប្រទេស​អាច​សម្រាក​ពី​ការងារ​បាន​ចំនួន ៥​ថ្ងៃ​ជាប់​គ្នា​តែ​ម្ដង។

រដ្ឋាភិបាល​ថៃ​បាន​ពន្យល់​ថា ការ​បន្ថែម​ថ្ងៃ​ឈប់​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ពេល​ច្រើន​ទៅ​លេង​ស្រុក​កំណើត និង​ជំរុញ​ឲ្យ​មាន​កំណើន​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ស្រុក៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;