អ្នក​សង់​អគារ​តៃវ៉ាន់ ដែល​ដួល​រលំ​កាល​ពី​​ដើម​ខែ​កុម្ភៈ ត្រូវ​ប៉ូលិស​ចាប់​ដាក់​គុក​ហើយ

  • 2018-02-28 10:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អគារ​នៅ​តៃវ៉ាន់ ដែល​បាន​ដួល​រលំ​ដោយសារ​រញ្ជួយ​ដី កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​បាន​គេ​ចាប់​ឃាត់​ខ្លួន​ហើយ ពី​បទ​ធ្វេសប្រហែស​នឹង​ការងារ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

បុរស​ជាប់​ចោទ​មាន​ត្រកូល Liu ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៨ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​ថា​គ្មាន​អាជ្ញាប័ណ្ណ​ការងារ​ត្រឹមត្រូវ ដើម្បី​ត្រួត​ពិនិត្យ​លើ​គម្រោង​អគារ Yun Tsui ដែល​បាន​រលំ។ ការិយាល័យ​ព្រះ​រាជអាជ្ញា​សង្កាត់ Hualien បាន​រៀបរាប់​ថា៖ "គាត់ (Liu) បាន​ជួល​កម្មករ និង​ដឹក​នាំ​ដោយ​ខ្លួន​ឯង (ក្នុង​ការ​រៀប​គម្រោង​អភិវឌ្ឍន៍​អគារ) ដែល​បណ្ដាល​ឲ្យ​អគារ​ខ្វះខាត​ភាព​រឹង​មាំ និង​សមត្ថភាព​ទប់ទល់​នឹង​ការ​រញ្ជួយ។ (ដូច្នេះ​ហើយ អគារ Yun Tsui) វា​ក៏​បាន​ដួល​រលំ គ្រាន់​តែ​ដោយសារ​រញ្ជួយ​ដី​ត្រឹម ៨​វិនាទី​ប៉ុណ្ណោះ"។

ក្រៅ​ពី Liu មនុស្ស​៣​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ប៉ូលិស​នាំ​មក​សួរ​ដេញដោល​ផង​ដែរ តែ​ពួក​គេ​ត្រូវ​បាន​ដោះលែង​ទៅ​វិញ​ក្រោយ​បង់​ប្រាក់​ធានា​រួច។

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៤​រ៉ិចទ័រ បាន​វាយ​ប្រហារ​ឆ្នេរ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ដែល​បណ្ដាល​ឲ្យ​មនុស្ស ១៧​នាក់​ស្លាប់ ហើយ​ក្នុង​នោះ​មាន ១៤​នាក់​ជា​អ្នក​ស្នាក់នៅ​​ក្នុង​អគារ Yun Tsui៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;