ថៃ ផាកពិន័យភ្ញៀវទេសចរ ដែលបានជាន់លើប្រាសាទ
- 2018-03-01 07:11:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ផាកពិន័យភ្ញៀវទេសចរ ដែលបានជាន់លើប្រាសាទ
ចន្លោះមិនឃើញ
ភ្ញៀវទេសចរថៃ ចំនួន ៥នាក់ ដែលបានហៅខ្លួនឯងថា "ក្រុមប្រព្រឹត្តអំពើបាបប្រចាំឆ្នាំ២០១៨" ជាមួយរូបថតមួយសម្លឹកដែលត្រូវបានបង្ហោះចូលក្នុងបណ្ដាញសង្គម ត្រូវបានតុលាការថៃសម្រេចពិន័យជាទឹកប្រាក់ក្នុងម្នាក់ចំនួន ៥០០០បាត ឬជិត ១៦០ដុល្លារ។
ក្រុមទំនើងខាងលើ ដែលមានវ័យចាប់ពី ២៧ ដល់ ៣៤ឆ្នាំ ត្រូវពិន័យបន្ទាប់ពីថតរូប ជាន់លើប្រាសាទ Wat Mahathat នៃព្រះពុទ្ធសាសនា នៅឧទ្យានប្រវត្តិសាស្ត្រ Ayutthaya ប្រទេស ថៃកាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ មុនត្រូវចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិស និងបន្តបញ្ជូនទៅតុលាការ ដោយត្រូវចោទពីបទប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម នៅតំបន់ប្រវត្តិសាស្ត្រ។
ក្រុមដដែល បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តទង្វើដូច្នោះមែន និងយល់ព្រមទទួលយកការសម្រេចរបស់តុលាការ៕