សម្ដេច ហ៊ុន សែន ប្រាប់​ចំនួន​ទឹកប្រាក់​ចងដៃ​មង្គលការ​នាយ​ចយ

  • 2018-03-02 02:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា សម្ដេច​បាន​ចងដៃ​មង្គលការ​នាយ​ចយ ចំនួន ១​ម៉ឺន​ដុល្លារ។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ដេច​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​តេជោ នៅ​សាល​មហោស្រព​កៅពេជ្រ នៅ​ថ្ងៃ​ទី២ ខែ​មីនា ២០១៨។

សូម​បញ្ជាក់​ថា ​តារា​កំប្លែង​​លោក ភិច សែ ហៅ នាយ ចយ បាន​ចូល​រោង​ការ​ហើយ​ជាមួយ​កូន​ក្រមុំ​​ឈ្មោះ​ ខ្វាន់ ឌី មក​ពី​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ កន្លង​ទៅ។ ក្នុង​នោះ កូន​នាយករដ្ឋមន្ត្រី​ចំនួន ២​រូប គឺ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី ក៏​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ​របស់​នាយ​ចយ​ផង​ដែរ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;