លោក ប្រាយុទ្ធ អំពាវនាវឲ្យបញ្ចប់រូបភាពទេសចរណ៍សិចនៅថៃ
- 2018-03-04 08:08:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ប្រាយុទ្ធ អំពាវនាវឲ្យបញ្ចប់រូបភាពទេសចរណ៍សិចនៅថៃ
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅថា ប្រទេសថៃ ត្រូវតែផ្លាស់ប្តូររូបភាពនៃទិសដៅទេសចរណ៍សិច។
លោកបានលើកឡើងពីការជំរុញគុណភាពទេសចរណ៍ នៅក្រុងប៉ាតាយ៉ា និងតំបន់ទេសចរណ៍ផ្សេងទៀត ដោយការផ្លាស់ប្តូរនូវរូបភាពទេសចរណ៍សិចនេះចេញ។
គួរកត់សម្គាល់ដែរថា ការអំពាវនាវនេះ ក្រោយពេលដែលរដ្ឋមន្រ្តីក្រសួងទេសចរណ៍ប្រទេសហ្គាំប៊ី លោក Hamat Bah បានប្រកាសកាលពីសប្តាហ៍មុនថា ទេសចរបរទេសដែលមានបំណងមកកម្សាន្ត ដើម្បីស្វែងរកសេវាកម្មផ្លូវភេទ មិនគួរធ្វើដំណើរទៅកាន់ប្រទេសរបស់លោកនោះទេ។ ផ្ទុយទៅវិញ លោកបានប្រាប់ទេសចរថា គួរទៅលេងនៅប្រទេសថៃ បើចង់បានសេវាកម្មនេះ។
ក្រោយការប្រកាសដូច្នេះ ក្រសួងការបរទេសថៃ បានផ្ញើលិខិតតាមស្ថានទូតខ្លួននៅប្រទេសសេណេហ្គាល់ (ស្ថានទូតនេះមានបេសកកម្មទំនាក់ទំនងជាមួយហ្គាំប៊ីផងដែរ) ដោយបញ្ជាក់ពីភាពមិនពេញចិត្តចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីទេសចរណ៍ហ្គាំប៊ីនោះទេ។ ក្រសួងការបរទេសថៃ បានហៅការនិយាយបែបនេះ ថាបានធ្វើឲ្យប៉ះពាល់ដល់រូបភាពទេសចរណ៍ថៃ៕