Messi ជួយ Barca ឈ្នះ Atletico Madrid បង្កើន​ពិន្ទុ​នាំមុខ​នៅ La Liga

  • 2018-03-04 23:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាន​ពិន័យ Free Kick បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី២៦ ជួយ​ឲ្យ​ក្រុម Barcelona យក​ឈ្នះ​គូ​ប្រជែង Atletico Madrid ១-០ ក្នុង​សប្ដាហ៍​ទី២៧ នៃ​លីគ​កំពូល​អេស្ប៉ាញ La Liga កាលពី​យប់មិញ​។ ១គ្រាប់​នេះ ក៏​ជា​គ្រាប់​បាល់​ទី ៦០០ សម្រាប់​អាជីព​កីឡាករ​អាហ្សង់ទីន​រូបនេះ​ផងដែរ។

ជ័យជម្នះនេះ ជួយ​ឲ្យ​ក្រុម​កំពូល​តារាង Barcelona បង្កើន​គម្លាត​នាំមុខ​ក្រុម​លេខ២ Atletico Madrid ដល់ទៅ ៨ពិន្ទុ ពោល​គឺ Barca មាន ៦៩ពិន្ទុ ខណៈ AT មានតែ ៦១ពិន្ទុ​ប៉ុណ្ណោះ។

ចំណែក​ឯ​ក្រុម​ជើងឯក​ចាស់ Real Madrid ឈរ​នៅ​លេខ៣ មាន​តែ ៥៤ពិន្ទុ​ប៉ុណ្ណោះ ក្នុង ២៧ប្រកួត។

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ ខាង​ក្រោម​នេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;