ក្រសួង​អប់រំ បង្ហាញ​មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៨

  • 2018-03-05 06:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​សេចក្តី​ណែនាំ​១​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី២ ខែ​មីនា ឆ្នាំ​២០១៨ ឲ្យដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ គឺមាន​មុខវិជ្ជា​ប្រឡង​ចំនួន​៧ សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម។

រដ្ឋមន្រ្តីក្រសួងអប់រំ បើកវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ២០១៧
**វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត**

១. មុខវិជ្ជា​ជម្រើស រយៈពេល ៦០​នាទី ពិន្ទុ​ពី ០ ដល់ ៥០

២. ជីវវិទ្យា រយៈពេល ៩០​នាទី ពិន្ទុ​ពី ០ ដល់ ៧៥

៣. គីមី​វិទ្យា រយៈពេល ៩០​នាទី ពិន្ទុ​ពី ០ ដល់ ៧៥

៤. ភាសា​បរទេស រយៈពេល ៦០​នាទី ពិន្ទុ​ពី០ ដល់ ៥០

៥. អក្សរសាស្រ្ត​ខ្មែរ រយៈពេល ៩០​នាទី ពិន្ទុពី​០ ដល់ ៧៥

៦. រូប​វិទ្យា រយៈពេល ៩០​នាទី ពិន្ទុពី​០ ដល់ ៧៥

៧. គណិត​វិទ្យា រយៈពេល ១៥០​នាទី ពិន្ទុពី០ ដល់ ១២៥។

ចំពោះ​មុខវិជ្ជា​ជម្រើស គឺត្រូវ​ជ្រើសរើស​១មុខវិជា្ជ ក្នុង​ចំណោម​ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និង​ផែនដី​និង​បរិស្ថាន​វិទ្យា។

បេក្ខជនប្រឡងបាក់ឌុប កាលពីឆ្នាំកន្លងទៅ

វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម

១. មុខវិជ្ជា​ជម្រើស រយៈពេល ៦០​នាទី ពិន្ទុពី​០ ដល់ ៥០

២. ប្រវត្តិ​វិទ្យា រយៈពេល ៩០​នាទី ពិន្ទុ​ពី០ ដល់ ៧៥

៣. ភូមិវិទ្យា រយៈពេល ៩០​នាទី ពិន្ទុពី​០ ដល់ ៧៥

៤. ភាសា​បរទេស រយៈពេល ៦០​នាទី ពិន្ទុពី​០ ដល់ ៥០ ៥. គណិតវិទ្យា រយៈពេល​៩០​នាទី ពិន្ទុពី​០ ដល់​៧៥

៦. សីលធម៌-ពលរដ្ឋវិជ្ជា រយៈពេល​៩០នាទី ពិន្ទុ​ពី០ ដល់ ៧៥

៧. អក្សរសាស្រ្ត​ខ្មែរ រយៈពេល​១៥០​នាទី ពិន្ទុពី​០ ដល់ ១២៥។

ចំពោះ​មុខវិជ្ជា​ជម្រើស​ ត្រូវ​ជ្រើសរើស​១​មុខវិជ្ជា​ក្នុង​ចំណោម​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដី និង​បរិស្ថាន​វិទ្យា។

សម្រាប់​មុខ​វិជ្ជា​ភាសា​បរទេស​ដែលជា​វិញ្ញាសា​តាមស្ម័គ្រ ត្រូវ​យក​ផល​សងនៃ​ពិន្ទុ​ដែល​សិស្ស​ធ្វើ​បាន ដក​នឹង ២៥។

ចំពោះ​មុខវិជ្ជា​ជម្រើស​ទាំង​ថ្នាក់​វិទ្យាសាស្រ្ត និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម ក្រសួង​អប់រំ នឹង​ជូន​ដំណឹង​អំពី​មុខវិជ្ជា​ដែល​ក្រសួង​បាន​ជ្រើសរើស​ធ្វើជា​វិញ្ញាសា​ប្រឡង​យ៉ាងយូរ ៤៥​ថ្ងៃ មុន​សម័យ​ប្រឡង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;