រថយន្ត​ធំៗ​បុក​បន្ត​កន្ទុយ​គ្នា បណ្ដាល​ឲ្យ​កម្មករ​ច្រើន​នាក់​រង​របួស

  • 2018-03-06 01:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ធុន​ធំ​ដឹក​ទឹកកក​១​គ្រឿង បាន​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ ចំនួន​៤​គ្រឿង បន្ត​កន្ទុយ​គ្នា​នៅ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​វេលា​ម៉ោង ជាង​៧​ព្រឹក ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ ២០១៨​នេះ។ ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​កម្មករ កម្មការិនី​ជា​ច្រើន​នាក់ រង​របួស និង​កំពុង​មាន​ការ​កក​ស្ទះ​ចរាចរណ៍ យ៉ាង​ខ្លាំង​ផង​ដែរ។ សូម​បញ្ជាក់​ថា ទំហំ​នៃ​ការ​ខូចខាត ក៏​ដូចជា​តួ​លេខ​អ្នក​រង​របួស​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;