ក្រសួង​អប់រំ បើក​កម្មវិធី​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ចំនួន​៣ ក្នុង​ទិវា​ជាតិ​អំណាន

  • 2018-03-09 09:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កម្មវិធី​ប្រកួត​ប្រជែង​អាន​អត្ថបទ ស្មូត​កំណាព្យ តែង​និពន្ធ និង​តាំង​ពិព័រណ៌ ក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី៣។ ពិធី​បើក​នេះ ធ្វើឡើង​ក្រោម​អធិបតី​ភាព លោក ណាត ប៊ុនរឿន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ នា​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ក្រសួង​អប់រំ បាន​ឲ្យដឹង​ថា កម្មវិធី​ប្រកួត​ប្រជែង​អាន​អត្ថបទ ស្មូត​កំណាព្យ តែង​និពន្ធ និង​តាំង​ពិព័រណ៍ ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោលដៅ​អភិរក្ស​វប្បធម៌​លើក​កម្ពស់​សមត្ថភាព​អំណាន និង​ចំណេះ​ដឹង​អក្សរសាស្ត្រ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​​ឲ្យ​កាន់​តែ​ប្រសើរ ព្រមទាំង​ផ្ដល់​ឱកាស​ដល់​យុវជន​កម្ពុជា​ដើម្បី​បញ្ចេញ​សមត្ថភាព​​របស់​ខ្លួន។

ការ​ប្រកាស​លទ្ធផល និង​ប្រគល់​ពានរង្វាន់ ជយលាភី ពី​លេខ១ ដល់​លេខ​៣ លើ​វិញ្ញាសា​ទាំង​៣ ទូទាំង​ប្រទេស នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ជាតិ​អំណាន ថ្នាក់​ជាតិ ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០១៨។

គួរ​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​បង្កើត​ឲ្យ​មាន​ទិវា​ជាតិ​អំណាន ដោយ​កំណត់​យក​ថ្ងៃ​ទី ១១​ខែ​មីនា ជា​រៀងរាល់​ឆ្នាំ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​សិស្ស និស្សិត បង្កើន​ទម្លាប់​អាន និង​ការ​យល់ដឹង​របស់​ខ្លួន ដែល​ជា​ស្នូល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស៕

រូបថត៖ ហ្វេសប៊ុក​ក្រសួងអប់រំ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;