អតីត​កីឡាករ​លំដាប់​ពិភពលោក Ryan Giggs មក​ដល់​កម្ពុជា​ហើយ

  • 2018-03-09 14:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​កីឡាករ​លំដាប់​ពិភពលោក Ryan Giggs ​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ នៅម៉ោង​៨:៤៥​នាទី​យប់​ ថ្ងៃទី ៩ មីនា នេះ។

Giggs ​នឹង​ស្នាក់​នៅ​កម្ពុជា រហូត​ដល់​ថ្ងៃទី​១១ ខែ​មីនា។ ក្នុង​ដំណើរ​មក​កាន់​កម្ពុជានាពេលនេះ អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ចូល​រួម​ជា​អធិបតី​ក្នុង​ការ​ប្រកួត Tiger Street Football Festival 2018។

គួរ​រំលឹក​ថា Giggs ជា​អតីត​តួអង្គ​សំខាន់ ដែល​ជួយ Man Utd ឈ្នះ​ពាន​ជាច្រើន ក្នុង​ជំនាន់​លោក Sir Alex Ferguson ដឹកនាំ។ បុរស​វ័យ ៤៤​ឆ្នាំ ដែល​បច្ចុប្បន្ន​ធ្វើជា​គ្រូ​ជម្រើស​ជាតិ​វែល​រូបនេះ ធ្លាប់​ចូល​លេង ៦៧២​ប្រកួត ស៊ុត​បញ្ចូល​ទី ១១៤​គ្រាប់ និង​ឈ្នះ​ពាន​ដល់ទៅ ៣៤៕

សូមអញ្ជើញទស្សនារូបភាព នៃការមកដល់របស់លោក Ryan Giggs

អត្ថបទ៖ សំភី

អត្ថបទថ្មី
;