ចំណុច​២ ដែល​ធ្វើឲ្យ​ទ័ព​ចាញ់​ភ្នំពេញ​ក្រោន យប់​មិញ

  • 2018-03-11 06:09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ភា សុភ័ត្រា គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ បាន​បង្ហាញ​ពី​ចំណុច​២​យ៉ាង ដែល​ធ្វើឲ្យ​ក្រុម​លោក ប្រកួត​ចាញ់​ភ្នំពេញ​ក្រោន ០-២ ក្នុង​ក្របខណ្ឌ​លីគ​កំពូល​កម្ពុជា សប្តាហ៍​ទី២ កាលពី​យប់មិញ។

លោក ភា សុភ័ត្រា
លោក​បញ្ជាក់​ថា ទី១ គឺ​ក្រុម​ទ័ព មាន​ចំណុច​ខ្វះខាត​នៅ​តំបន់​ស្លាប​ទាំង​សង​ខាង ដោយ​មិន​អាច​ធ្វើទៅ​តាម​អ្វីដែល​បាន​គ្រោង​ទុក​ឡើយ។ ទី២ លោក​មើល​ឃើញ​ថា នៅពេល​កូន​ក្រុម​លោក​ដណ្តើម​បាល់​បាន​ពី​ដៃគូ​ហើយ គឺ​បាត់បង់​ទៅ​វិញ​លឿន។ ជាមួយគ្នា​នោះ ខ្សែ​ការពារ​មិន​អាច​ទប់ជាប់​នៅពេល​ដៃគូ​វាយបក​បាន​ឡើយ។

ក្រៅពី​នេះ លោក ភា សុភ័ត្រា ក៏​បាន​ទទួល​ស្គាល់​ផងដែរ​ថា ក្រុម​ភ្នំពេញ​ក្រោន​បាន​ត្រៀមខ្លួន​ល្អ​ជាង បើទោះ​បីជា​លោក​បាន​ត្រៀម និង​រៀបចំ​ក្រុម​ល្អ​យ៉ា​ងណា​ក៏ដោយ៕

ខាងក្រោមនេះ ជារូបភាពខ្លះៗនៃការប្រកួតរវាងទ័ព និងភ្នំពេញក្រោន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;