ដូណាល់ ត្រាំ រង​ព្យុះ​ប្រតិកម្ម ក្រោយ​ការ​ដំឡើង​ពន្ធ​នាំចូល

  • 2018-03-12 04:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​សប្ដាហ៍​មុន បាន​សម្រេច​ដំឡើង​ពន្ធ​នាំចូល​ដែក​ថែប រហូត​ដល់ ២៥% និង​អាលុយមីញ៉ូម រហូត​ដល់ ១០% ដោយ​លើកលែង​ចំពោះ​ប្រទេស​កាណាដា និង​ម៉ិកស៊ីកូ។ ការ​សម្រេច​ដំឡើង​ពន្ធ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ដ៏​ទៃ​ទៀត ក៏​ដូចជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ ប្រតិកម្ម​យ៉ាង​ខ្លាំង។

ផ្ដើម​មុនគេ គឺ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ តំណាង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi បាន​ប្រកាស​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​នាំចូល​របស់​អាមេរិក ហើយ​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ដំឡើង​នេះ គឺ​នាំមក​នូវ​គ្រោះថ្នាក់​តែ​មួយ​ប៉ុណ្ណោះ។ ប្រមុខ​ការទូត​ចិន​រូប​នេះ ក៏​ព្រមាន​ដែរ​ថា ចិន​ក៏​នឹង​ចាត់​វិធានការ​ឆ្លើយ​តប​ផង​ដែរ ប្រសិន​អាមេរិក​ពុំ​មាន​ការ​កែប្រែ​គោល​នយោបាយ​ពាណិជ្ជកម្ម​នេះ។

លោក Wang Yi រដ្ឋមន្រ្តី​ការបរទេស​ចិន

ចំណែក​សម្ព័ន្ធ​មិត្ត​អាមេរិក មាន​ជប៉ុន អាល្លឺម៉ង់ និង​កូរ៉េខាងត្បូង បាន​អំពាវនាវ​ឲ្យ​អាមេរិក លើកលែង​ពន្ធ​ចំពោះ​ការ​នាំចូល​ដែក​ថែប និង​អាលុយមីញ៉ូម របស់​ពួកគេ ទៅ​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​ប្រទេស​ទាំង​បី​នេះ កំពុង​តាមដាន និង​គ្រោង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អាមេរិក ចំពោះ​ការ​វិវត្ត​ថ្មី​នេះ។

ងាក​ទៅ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla Motors លោក Elon Musk បាន​លើក​ឡើង​ថា ការ​ដំឡើង​ពន្ធ​នាំចូល​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​អ្វីៗ​គ្រប់យ៉ាង​ជួប​បញ្ហា​ពិបាក។ លោក​បញ្ជាក់​ថា ការ​វិវត្ត​ថ្មី​នេះ គឺ​ដូចជា​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​កីឡា​អូឡាំពិក​អីចឹង៕

លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla Motors

ប្រភព៖ nytimes ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;