“Black Panther” ក្លាយ​ជា​ភាពយន្ត​ទី​៥​របស់ Marvel រក​ចំណូល​លើស​១ពាន់​លាន​ដុល្លារ

  • 2018-03-12 04:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាក់​បញ្ចាំង​មិន​ដល់​១​ខែ​ផង ភាពយន្ត "Black Panther" អាច​រក​ចំណូល​បាន​ដល់​ទៅ​ជាង ១​ពាន់​លាន​ដុល្លារ​ហើយ​ពី​ការ​លក់​សំបុត្រ​កុន​នៅ​ជុំវិញ​ពិភពលោក។

យោង​តាម​វិបសាយ Boxofficemojo បាន​ឲ្យ​ដឹង​ថា ចំណូល​របស់ "Black Panther" ​គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ មាន​ចំនួន ១០៧៨​លាន​ដុល្លារ ដោយ​ក្នុង​នោះ​ជាង ៥៦២​លាន​ដុល្លារ បាន​ពី​ការ​បញ្ចាំង​នៅ​អាមេរិក និង ៥១៦​លាន​ដុល្លារ នៅ​ជុំវិញ​ពិភពលោក។

ជាមួយ​នឹង​ចំណូល​ដ៏​ច្រើន​សន្ធឹក​នេះ “Black Panther” បាន​ក្លាយ​ជា​ភាពយន្ត​ទី​៥​ហើយ​របស់​ផលិតកម្ម Marvel ដែល​រក​ប្រាក់​បាន​ខ្ទង់​ពាន់​លាន​ដុល្លារ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​រឿង "The Avengers", “Iron Man 3”, “The Avengers: Age of Ultron” និង "Captain America: Winter Soldier"។ បន្ថែម​ពី​នេះ ភាពយន្ត​បែប​ប្រលោម​វិទ្យាសាស្ត្រ​នេះ​ក៏​បាន​ក្លាយ​ជា​រឿង​ដំបូង​គេ​បង្អស់​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​ប្រាក់​ចំណូល ១​ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;