កំណាត់ផ្លូវជាតិលេខ១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ
- 2018-03-13 01:18:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណាត់ផ្លូវជាតិលេខ១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ កំណាត់ផ្លូវជាតិលេខ១ ពីច្បារអំពៅ-ក្តីតាកុយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤នេះ មានប្រវែងសរុប ៤គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត គីឡូម៉ែត្រ លេខ០ ដល់គីឡួម៉ែត្រ ៤ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនជប៉ុន ដោយបានចំណាយថវិកាជាង ២៣លានដុល្លារ ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់។
ផ្លូវជាតិលេខ១ គឺជាសរសៃឈាមដ៏សំខាន់មួយសម្រាប់តភ្ជាប់ខេត្តភាគអាគ្នេយ៍នៃព្រះរាជាណាចក្រកម្ពុជា រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្ដាល មកកាន់រាជធានីភ្នំពេញ៕