Man City អាច​លើក​ពាន​ពេល​ប៉ះ Man Utd ក្នុង​ករណី​មួយ

  • 2018-03-13 02:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​មេឃ​ខៀវ Manchester City បាន​បន្ត​នាំ​មុខ​ក្រុម​លេខ​២ ចំនួន ១៦​ពិន្ទុ បន្ទាប់ពី​យក​ឈ្នះ​ក្លឹប Stoke City ដោយ​លទ្ធផល ០-២ ​កាលពី​យប់មិញ។ ជ័យជម្នះ​នេះ មាន​ន័យ​ថា Man City នឹង​អាច​លើក​ពានរង្វាន់​លីគ​កំពូល​អង់គ្លេស ដោយ​ស្វ័យប្រវត្តិ ពេល​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester United នៅ​សប្ដាហ៍​ទី៣២ ក្នុង​ករណី​ដែល​ពូកគេ​អាច​យក​ឈ្នះ Everton នៅ​ប្រកួត​បន្ទាប់។

យ៉ាងណាក្តី Man City ត្រូវយកឈ្នះ Man Utd ជាចាំបាច់ ដើម្បីគ្រងជើងឯករដូវកាល ២០១៧-១៨។

Man City នឹង​ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ម្ចាស់​ផ្ទះ Everton នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ​រួច​បើក​ទ្វារ​កីឡដ្ឋាន Etihad ទទួល​ក្រុម Man Utd នា​ថ្ងៃ​ទី៧ ខែ​មេសា ​ឆ្នាំ​២០១៨។

សូម​រំឭក​ថា Man City ជា​ជើកឯក​ក្របខ័ណ្ឌ English Premier League ចំនួន ២​សម័យកាល ក្នុង​ឆ្នាំ២០១២ និង ២០១៤ បន្ទាប់ពី​មហា​សេដ្ឋី​អារ៉ាប់​ទិញ​យក​ក្នុង​តម្លៃ​ជាង ២៩០​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ២០០៨​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;