ធ្លាយ​វីដេអូ​​​ថាសហោះ UFO ដែល​ថត​បាន​ដោយ​អ្នកបើកយន្តហោះ​ចម្បាំងអាមេរិក

  • 2018-03-13 04:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​បើក​យន្តហោះ​ចម្បាំង​អាមេរិក​មួយ​ក្រុម ​បាន​ប្រទះ​ឃើញ​នូវ​ វត្ថុ​ម្យ៉ាង​ស្រដៀង​ទៅ​នឹងយាន UFO​ ដែល​គ្មាន​ស្លាប​ និង​កន្ទុយ ខណៈ​ពួក​គេ​ បាន​កំពុង​បើកបរយន្ត​ហោះ​ចម្បាំង​ប្រភេទ​ Boeing F/A-18 Super Horne នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​អាមេរិក​ភាគ​ខាង​កើត ក្នុង​ឆ្នាំ ២០១៥។

យោង​ទៅ​តាម​របាយការណ៍​របស់​កាសែត ​ABCNews.com បាន​បញ្ជាក់​ថា​ វីដេអូ​​​រយៈពេល​ ៣៥​ វិនាទី​នេះ ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​របស់​យន្តហោះ​ចម្បាំង ​F/A-18 នេះ ដែល​បានហោះ​ក្នុង​រយៈ​កម្ពស់​ 7,600 មែត្រ។ វីដេអូ​នេះ ត្រូវ​បាន​បែក​ធ្លាយ​ កាល​ពី​ថ្ងៃ ០៩​ មីនា ដែល​បាន​បង្ហោះ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ឯកជន​ Stars Academy of Arts and Science (TTSA) ។ ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​ ត្រូវ​បាន​ដឹក​ដោយ​លោក Hal Puthoff ទីភ្នាក់ងារ NASA​ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ឲ្យ​ក្រសូង​ការពារ​ជាតិ​អាមេរិក ព្រម​ទាំង​ ​លោក James Semivan អតីត​មន្ត្រី​ CIA​។​

ជុំវិញ​រឿង​នេះ ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​បដិសេធ​ក្នុង​ការ​បក​ស្រាយ​ចំពោះ​វីដេអូ ​ដែល​បាន​បែក​ធ្លាយ​​នេះ។

សូម​ជម្រាប​ថា វីដេអូ​ថ្មី​នេះ បាន​លេច​ចេញ​ជា​សាធារណៈ ក្រោយ​ពី​វីដេអូ ២ ផ្សេង​ទៀត​បង្ហាញ​ពី​ការ​ប្រទះ​ឃើញ​ យាន UFO ដោយ​ក្រុមអ្នក​បើក​បរ​យន្តហោះ​អាមេរិក​ ក្នុង​ឆ្នាំ ២០០៤ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ កាសែត​អាមេរិក The New York Times ក្នុង​ខែ ធ្នូ ២០០៤៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;