ក្រសួង​ទេសចរណ៍ រៀបចំ​ការ​ប្រកួត Selfie ក្នុង​ថ្ងៃ​មាន​បាតុភូត​​ដ៏អស្ចារ្យ១ នៅ​អង្គរវត្ត

  • 2018-03-14 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បាតុភូត​ព្រះ​អាទិត្យរះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត (EQUINOX) នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃទី២២ ខែ​មីនា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង ៥ ដល់ ៧​ព្រឹក។ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ក្រសួង​ទេសចរណ៍​នឹង​រៀបចំ​ការ​ប្រកួត​ប្រជែង​ថតរូប​ស៊ែលហ្វី (Angkor Selfie Photo Contest) លើក​ទី៣។ នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨។

ការ​ប្រកួត​ប្រជែង​នេះ​ធ្វើឡើង​ក្រោម​ប្រធាន​បទ "Selfie អង្គរ​អច្ឆរិយៈ" ដោយ​ជ្រើសរើស​រូបថត​​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាងគេ​ពីលេខ១ ដល់​លេខ៣ ដើម្បី​ទទួល​លិខិត​សរសើរ​ចេញ​ដោយ​ក្រសួង​ទេសចរណ៍។ ​រង្វាន់​លើក​ទឹកចិត្ត​លេខ១ ចំនួន ១លាន​រៀល លេខ២ ចំនួន​៨០ម៉ឺន​រៀល និង​លេខ៣ ចំនួន​៥០ម៉ឺន​រៀល។

សូម​ជម្រាប​ថា បាតុភូត​ព្រះអាទិត្យ​រះចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​ តែង​កើតឡើង​ចំនួន​២ដង​ជា​រៀងរាល់​ឆ្នាំ ដោយ​លើកទី​១ នៅក្នុង​ខែ​មីនា និង​លើក​ទី២ នៅក្នុង​ខែ​កញ្ញា។ ក្រសួង​ទេសចរណ៍ អះអាង​ថា បាតុភូត​នេះ​គឺស្តែង​ឲ្យឃើញ​ពី​អច្ឆរិយភាព​នៃ​ប្រាសាទ​អង្គរវត្ត ដែល​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​កសាង​ដោយ​មាន​ការ​គិត​គូរ​អំពី​ស្ថាបត្យកម្ម និង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ធម្មជាតិ​យ៉ាង​ច្បាស់លាស់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;