ប៉ូលិស​ ចាប់​បាន​ជន​សង្ស័យ​ ២នាក់​ ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក​ស៊ុយ សារ៉េត

  • 2018-03-14 02:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​ជន​សង្ស័យ​ ២នាក់ បញ្ជូនទៅកាន់ស្នងការ​នគរបាលរាជធានីភ្នំពេញ កាលពីយប់​មិញ (១៣ មីនា) ដើម្បីសាកសួរ​ ពាក់ព័ន្ធករណី​ប្រើ​អំពើ​ហិង្សា​លើលោក ស៊ុយ សារ៉េត បណ្តាល​ឲ្យរបួសជាធ្ងន់​កាល​ពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជន​សង្ស័យ​ទាំង ២នាក់ មាន​ឈ្មោះ ភាជ គឹមហាក់ ជាសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងម្នាក់ទៀត​ជា​ប្រជាការពារ។ ជនសង្ស័យទាំង ២នាក់នេះ គឺជាជនដៃដល់ដំបូង ដែលបានបើកការវាយប្រហារ​ដោយ​ហិង្សាទៅលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​កំពុង​តែតាមស្រាវជ្រាវរកជនសង្ស័យដែលពាក់ព័ន្ធជាបន្តទៀត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ជន​សង្ស័យ​ឈ្មោះ ភាជ គឹមហាក់
សូមជម្រាបថា លោកស៊ុយ សារ៉េត ដែលជាសាស្រ្ដាចារ្យនៅសាកល​វិទ្យាល័យមួយ ត្រូវបានប្រជាពលរដ្ឋមួយក្រុម ចោមរោមវាយដំ រងរបួសជាទម្ងន់ កាលពីថ្ងៃទី១១ មីនា។ ការប្រើអំពើហិង្សានោះ កើតឡើងក្រោយពីមានប្រជាពលរដ្ឋមួយចំនួន អះអាងថាលោក ស៊ុយ សារ៉េត បង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករថយន្តរត់។ ក្រោយកើតហេតុ លោកត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅប្រទេស​វៀតណាម។ មកទល់ពេលនេះ លោកបានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែត្រូវសម្រាកព្យាបាលរបួសរយៈពេលយូរទៀត។ ចំណែកឯក្រុមគ្រួសាររបស់លោកស៊ុយ សារ៉េត បានប្ដឹងទាមទារសំណងចំនួន ១២០០លានរៀល ឬ ៣០ម៉ឺនដុល្លារអាមេរិក ពីសំណាក់អ្នកដែលប្រើអំពើហិង្សាទាំងនោះ៕

អត្ថបទ​ទាក់ទង៖

លោក ស៊ុយ សារ៉េត

អត្ថបទ៖ សោភា

អត្ថបទថ្មី
;