សម្ដេច ហ៊ុន សែន បញ្ជា​រដ្ឋមន្រ្តី ២​រូប ស្រាវជ្រាវ​រឿង​អ្នក​សន្យា​កាត់​ដី​ឲ្យ​បរទេស

  • 2018-03-14 03:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សហការ​គ្នា​ស្រាវជ្រាវ​រឿង​អ្នក​សន្យា​កាត់​ដី​ចំនួន ៤ខេត្តឲ្យ​ទៅ​ឲ្យ​បររទេស។ ការ​បញ្ជា​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​សម្ដេច​នាយករដ្ឋមន្រ្តី​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ នូវ​ស្ពាន​ឆ្លង​ទន្លេ​ទៅ​កោះប៉ែន ស្ថិតនៅ​ក្នុង​ភូមិ​កំពង់ត្រុំ ឃុំកោះមិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ២០១៨​នេះ។

សម្ដេច​តេជោ​ថ្លែង​ថា "មក​ជេរគេ​សុទ្ធ​តែ​អាយ៉ង​បរទេស ស្រាប់តែ​ខ្លួន​ឯង​ធ្វើ​តាម​បរទេស! ពាក្យ​សម្បថ​ គេ​មិន​ឲ្យ​បរទេស​ចូល​ជ្រៀតជ្រែក​កិច្ចការ​កម្ពុជានោះទេ! ឥឡូវ​លេចចេញ​រឿង​រ៉ាវក្បត់​ជាតិ បើ​គេ​ឈ្នះ គេ​កាត់ដី​ឲ្យ ៤ខេត្ត​ទៅកុក ស! កុក ស មិនមែន​ជា​ខ្មែរ​ទេ... រឿងក្ដី​មួយ​នេះ​ធំ​ណាស់ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ត្រូវ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ រឿង​នេះ​មិន​តូចទេ ! គ្មាន​អ្នក​ណា​មាន​សិទ្ធិ​កាត់ដី​ឲ្យ​បរទេស​នោះទេ"។

ការ​បញ្ជា​របស់​សម្ដេចតេជោ​នៅ​ព្រឹក​នេះ គឺ​ធ្វើឡើង​បន្ទាប់ពី​មាន​ចុះផ្សាយ​ពី​ឯកសារ​បែកធ្លាយ​មួយ ជា​ឯកសារ​នៃ​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក កុក ស ប្រធាន​មូលនិធិ​ជនជាតិ​ម៉ុង​តា​ញ៉ា កាលពី​ឆ្នាំ២០១៣ នៅ​ប្រទេស​ហ្វីលីពីន។

ចំណែក​លោក សម រង្ស៊ី វិញ បាន​បញ្ជាក់​តាមរយៈ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដោយ​បដិសេធ​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​វៀតណាម​ឡើយ។ បើ​តាម​លោក សម រង្ស៊ី ឯកសារដែល​លោក​ចុះ​ហត្ថលេខា​ជាមួយលោក Kok Ksor មេ​ដឹក​នាំ​ចលនា​ម៉ុងតាញ៉ា ​នៅ​ឆ្នាំ​២០១៣​នោះ មែន​ទែន​ទៅ មាន​ខ្លឹមសារ​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ា ដែល​រស់​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដូច​ជា​ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;