បឹងកេត មាន​ជំនឿ​ក្នុង​ការ​យក​ឈ្នះ​ម្ចាស់​ផ្ទះ Home Utd នៅ ​AFC Cup

  • 2018-03-14 04:22:48
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក កែវ កុសល គ្រូ​បង្វឹក​ក្លឹប​បឹងកេត បាន​បង្ហាញ​ទំនុក​ចិត្ត​ក្នុង​ការ​ដណ្ដើម ៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ Home United របស់​សិង្ហបុរី ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ពូល F ពាន​រង្វាន់ 2018 AFC Cup វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៨។

លោក កែវ កុសល (ស្ដាំ)

លោក កែវ កុសល បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ម្សិលមិញ​ថា ការ​ប្រកួត​នេះ​ជា​ជំនួប​ដ៏​លំបាក ព្រោះ​ក្រុម Home United ត្រូវ​ការ​ឈ្នះ​បឹង​កេត ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត បន្ទាប់ពី​ចាញ់​បឹងកេត​កាលពី​ជើង​ទី១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​លទ្ធផល ៣-២។

គ្រូ​បង្វឹក​របស់​បឹង​កេត​ធ្លាប់​បាន​អះអាង​ថា ក្រុម​របស់​លោក​ហាក់​មាន​ភាព​​រីក​ចម្រើន​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ ​ក្រោយ​ពេល​យក​ឈ្នះ Home United ៣-២ កាល​ប្រកួត​ទី​៣។

ឆ្លង​កាត់៣ ប្រកួត​កន្លង​ទៅ បឹង​កេត ស្ថិត​នៅ​បាត​តារាង​ពូល F ដោយ​មាន ៣​ពិន្ទុ ស្មើ Shan United របស់​មីយ៉ាន់ម៉ា។ ចំណែក Home United មាន ៤​ពិន្ទុ ឈរ​នៅ​លេខ២ ក្រោម Ceres របស់​ហ្វីលីពីន ដែល​មាន ៧​ពិន្ទុ៕


អត្ថបទ៖ លាភ.