ទូតបារាំង បើកឲ្យចូលទស្សនាស្នាដៃប្លែកៗ កម្របានឃើញក្នុងខែនេះ
- 2018-03-14 12:23:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតបារាំង បើកឲ្យចូលទស្សនាស្នាដៃប្លែកៗ កម្របានឃើញក្នុងខែនេះ
ចន្លោះមិនឃើញ
ស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងដាក់តាំងបង្ហាញស្នាដៃរបស់សិល្បករនូវសិល្បៈសហសម័យប្លែកៗ ជូនសាធារណជន បានចូលរួមទស្សនា នាថ្ងៃសៅរ៍ និងអាទិត្យ ទី២៤ និង ២៥ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។
តាមការឆ្លើយតបរបស់ទំព័រហ្វេសប៊ុកស្ថានទូតបារាំង បានឲ្យដឹងថា ការតាំងបង្ហាញនេះនឹងត្រូវបើកឲ្យចូលទស្សនា ព្រឹកចាប់ពីម៉ោង៨ ដល់ម៉ោង១២ និងចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៦ល្ងាច។
ការតាំងបង្ហាញខាងលើ ដែលមានឈ្មោះថា «ដំណើរត្រាច់ចរសិល្បៈ» នៅក្នុងឧទ្យានស្ថានទូតបារាំង ត្រូវបានរៀបចំឡើងដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងមានការចូលរួមពីសិល្បករកម្ពុជា ចំនួន៧រូប ដែលនឹងដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួន។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលស្ថានទូតបារាំង បានផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង នៅកម្ពុជា៕
រូបភាព៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា