Messi ស៊ុត២គ្រាប់ឲ្យ Barcelona បំបាក់ Chelsea ក្នុងដី
- 2018-03-14 23:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ស៊ុត២គ្រាប់ឲ្យ Barcelona បំបាក់ Chelsea ក្នុងដី
ចន្លោះមិនឃើញ
Leonel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona ធ្វើបានល្អបំផុតក្នុងការប្រកួតទល់នឹងក្រុមភ្ញៀវតោខៀវ Chelsea ក្នុងការប្រកួតជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ ដោយរកបានចំនួន ២គ្រាប់ មុនកញ្ចែរបស់អាជ្ញាកណ្ដាលត្រូវបានផ្លុំបញ្ចប់៩០នាទី ដោយលទ្ធផល ៣-០ កាលពីយប់មិញ។
Messi រកបានគ្រាប់ដំបូងឲ្យ Barcelona តាំងពីនាទី៣ រួចបន្ថែមគ្រាប់ទីពីរដោយ Ousmane Dembele ក្នុងនាទី២០ នៃវគ្គទីមួយ។ ចំណែក គ្រាប់ទី៣ ត្រូវធ្វើបានសម្រេចដោយ Messi ដដែល ក្នុងវគ្គទីពីរ នៅនាទី៦១។
លទ្ធផលនេះ មានន័យថា ពីរជើង Barcelona ឈ្នះ Chelsea ដោយលទ្ធផល ៤-១ ។ ចំណែកមួយគូទៀត Bayern Munich បានបំបាក់ Besiktas ដោយលទ្ធផលពីរជើង ៨-១។
ក្នុងចំណោមក្រុមមកពីអង់គ្លេស ៥ក្រុមដែលបានឡើងទៅវគ្គ ១៦ក្រុម មានតែ២ក្រុមប៉ុណ្ណោះ ដែលបានឈានទៅវគ្គ៨ក្រុមចុងក្រោយ គឺ Manchester City និង Liverpool ។
ដូច្នេះ ៨ក្រុមដែលបានឡើងទៅវគ្គបន្ត មានដូចជា Juventus, Man City, Liverpool, Sevilla, Real Madrid, Roma, Barcelona និង Bayern Munich ៕